(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ អាជ្ញាធរសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចុះប្រមូលជនអនាថាសុំទាន ហិតកាវបាន៨នាក់ ប្រគល់និងបញ្ជូនឲ្យមន្ទីរសង្គមកិច្ច យកទៅអប់រំ និងបណ្តុះបណ្តាល។
ចំពោះជនអនាថាខាងលើនេះ អាជ្ញាធរនិងមានវិធានការអបរំ ដល់ពួកគាត់ឲ្យបានរៀនសូត្រ និងមានការងារធ្វើផងដែរ ពីព្រោះជនអនាថានិងក្មេងហិតកាវ ទាំងនេះបង្កឱ្យមានផលប៉ះពាល់ដល់សង្គម យ៉ាងខ្លាំងកើតមានឡើងអំពើលួចឆក់ ដែលសង្គមស្អប់ខ្ពើម និងអាចប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិ បន្ថែមទៀតផង៕