Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តយីឌុបដឹកដំឡូងមួយគ្រឿង បើកបាក់ស្ពានដែកមួយកន្លែង នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ

26-02-2016 11:32

(ក្រចេះ)៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតដោយរថយន្ដយីឌុប ដឹកដំឡូងមួយគ្រើង បើកបាក់ស្ពានដែកមួយកន្លែង នៅចំនុចផ្លូវថ្មី វាងស្ពានកំពងរាំង ក្នុងស្ថិតនៅស្រុកឆ្លូង ខេត្តក្រចេះ។ ហេតុការណ៍កើតឡើង នៅម៉ោង១៖៣០នាទីទៀបភ្លី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។

លោក ហេង ចន្ថា អភិបាលស្រុកឆ្លូង បានឲ្យភ្នាក់ងារ Fresh News ដឹងថា ក្រោយរថយន្ដនោះធ្វើឲ្យបាក់ស្ពានហើយ ម្ចាស់រថយន្ដបំរុងយកឡានស្ទួច យករថយន្ដ និងកើបដំឡូងយកវិញ ប៉ុន្តែត្រូវកំលាំងរបស់លោក ចុះទៅដល់ឃាត់មិនស្ទួច ដោយរង់ចំចាំធ្វើការស្រាវជ្រាវ រកផលបះពាលសិន។

លោកអភិបាលស្រុកបន្តទៀតថា ម្ចាស់រថយន្ដដឹកឡូងនោះ លោកមិនបានចាំឈ្មោះនោះទេ ប៉ុន្តែលោកបានបញ្ចាក់ថា ម្ចាស់រថយន្ដនោះរស់នៅ ស្រុកឆ្លូង ខេត្តក្រចេះដែរ៕