(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា អគ្គិភ័យដែលឆាបឆេះ ស្ថានីយ៍ទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ ស្ថិតនៅជិតបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យនោះ រលត់ទាំងស្រុងហើយ នៅម៉ោងប្រមាណ១១៖០០នាទី ព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ បន្ទាប់ពីមានការអន្តរាគមន៍ ដោយកម្លាំងសមត្ថិច្ច ជំនាញទាន់ពេលវេលា។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា មូលហេតុដែលបង្កឲ្យឆាបឆេះនេះ គឺដោយសារទុស្សេចរន្តអគ្គិសនី នៅលើពីដាននៃអគារស្ថានីយ៍ តែអគ្គិភ័យនេះ មិនបណ្តាលឲ្យខូចខាត ទ្រព្យសម្បត្តិធ្ងន់ធ្ងរទេ គឺបន្តិចបន្តួចប៉ុណ្ណោះ ព្រោះសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យប្រមាន ៥ទៅ៦រថយន្ត៕
អគ្គិភ័យកំពុងកើតឡើងនៅក្នុងស្ថានីយ៍ទូរទស្សន៍បាយ័ន
Posted by Fresh News on Thursday, February 25, 2016