(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងដល់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ទោះដោយផ្ទាល់ ឬដោយប្រយ៉ោលក្តី ត្រូវចូលរួមធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ឬមកជួបមន្ត្រីជំនាញរបស់មន្ទីរសុខាភិបាល ដើម្បីវាយតម្លៃពីហានិភ័យ និងវិធានការនានាសម្រាប់ការពារការចម្លងមេរោគកូវីដ១៩ ពីម្នាក់ទៅម្នាក់ទៀតនៅក្នុងសហគមន៍។
តាមរយៈសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ មន្ទីរសុខាភិបាល សូមអំពាវនាវសារជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តព្រះវិហារ មេត្តាប្រុងប្រយត្ន័អោយបានខ្ពស់ក្នុងការការពារជំងឺកូវីដ១៩ ដោយអនុវត្តន៍តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕
សូមអាចសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ដូចខាងក្រោម៖