(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំដើម្បីប្រកាសសមាសភាពក្រុមការងារផែនការហិរញ្ញវត្ថុលើ ការគ្រប់គ្រងលូទឹកកខ្វក់ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងអង្គការ JICA ជប៉ុន និងមន្ត្រីជំនាញពាក់ពន្ធ័មួយចំនួនទៀត។
ក្រុមការងារនេះមានលោក ឃួង ស្រេង ជាប្រធាន, លោក កើត ឆែ ជាអនុប្រធាន និងមានសមាជិកចំនួន៨រូបទៀតផងដែរ។
ក្រុមការងារនេះមានតួនាទី និងភារកិច្ចដូចតទៅ៖
*ទី១៖ រៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាប្រចាំឆ្នាំសំរាប់ការងារគ្រប់គ្រង ជួសជុលនិងថែទាំគំរោងអភិវឌ្ឍន៏ប្រពន្ធ័បង្ហូរទឹក កខ្វក់ក្នុងរាធានីភ្នំពេញ។
*ទី២៖ រៀបចំសុំបញ្ចូលគំរោងចំណាយ ប្រត្តិការជួសជុល និងថែទាំទៅក្នុងផែនការយុទ្ធសាស្ត្រថវិកាផែនការវិនិយោគ៣ឆ្នាំរំកិល និងផែនការ ប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធានាបាននូវស្ថិរភាពនៃការអនុវត្តគំរោង។រៀបចំអនុវត្តគំរោងចំណាយឲ្យបានស្របតាមនិតិវិធីហិរញ្ញវត្ថុជាធរមាន។
*ទី៣៖ ធ្វើការត្រួតពិនិត្យគុណភាព និងភាពគ្រប់ជ្រុងជ្រោយនៃប្រត្តិបត្តិការក្នុងការអនុវត្តគំរោង, បំពេញភារកិច្ច សម្របសម្រួលការងារពាក់ពន្ធ័ផ្សេងៗទៀត តាមការអង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ៕