(ភ្នំពេញ)៖ ក្រុមហ៊ុនខេ (ខេមបូឌា) ដែលជាតំណាងនាំចូល និងចែកចាយនូវរថយន្ដ ISUZU ប្រចាំប្រទេសកម្ពុជា នឹងរៀបចំកម្មវិធី តាំងបង្ហាញរថយន្ដ ISUZU នៅផ្សារទំនើប AEON ចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែកុម្ភ ឆ្នាំ២០១៦ ពីម៉ោង ៩៖០០នាទីព្រឹក ដល់ម៉ោង៩៖០០នាទីយប់។
ការដាក់តាំងបង្ហាញនេះមានគោលបំណងផ្តល់ឱកាសជូនអតិថិជន បានជ្រាបកាន់តែច្បាស់ពីលក្ខណ:ពិសេសៗរបស់រថយន្ដ ISUZU D-MAX និង ISUZU MU-X ស៊េរីថ្មី ម៉ូដែល ២០១៦ ជាមួយនិង ម៉ាស៊ីនម៉ាស៊ូត 3.0Lថ្មី កំលាំងសេសកើនដល់ 163ps ខ្លាំងជាងមុន ជាបច្ចេកវិទ្យាថ្មី ចុងក្រោយរបស់ ISUZU។ នៅក្នុងOកាសតាំងបង្ហាញរថយន្ដនេះ អតិថិជនក៏អាចសាកល្បង បើកបរបានដែរ។
អ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺ ការផ្តល់ជូនយ៉ាងពិសេសនូវទឹកប្រាក់ចំនួន ២៥០០ដុល្លារបន្ថែមជាមួយ ប្រេងម៉ាស៊ូត៧៧៧លីត្រ និងការធានាជូនពីរោងចក្រផ្ទាល់រយៈពេល៣ ឆ្នាំ ឬ១០០.០០០ គីឡូម៉ែត្រ ដល់អតិថិជនដែលបានទិញរថយន្ដ ISUZU D-MAX ឬ ISUZU MU-X ឬដោយគ្រាន់តែកក់ប្រាក់ចាប់ពី ១០០ដុល្លារ ឡើងទៅក្នុងកំឡុងពេលការតាំង បង្ហាញរយ:ពេល២ ថ្ងៃនេះ។
សូមអញ្ជើញមកទស្សនាសាកល្បងធ្វើតេសបើកបរ និងទទួលយកការផ្តល់ជូនដ៏ពិសេសពីរថយន្ដ ISUZU។ ពត៌មានលំអិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទ 023 950 084/ 077 668 899/ 010 992 198 / 096 382 1148៕