(ភ្នំពេញ)៖ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះកាយដីដែលរថយន្ដដឹកដីមួយគ្រឿង បើកធ្លាក់ដីមួយចំនួនធំ លើផ្លូវលេខ១៨៤ សង្កាត់បឹងរាំង ម្ដុំសាលាបារាំង អារីយ៉ង ដើម្បីកុំឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ ពិសេសបាត់បង់សោភណ្ឌភាពទីក្រុង។
នេះមិនមែនជាលើកទី១ទេ ដែលអជ្ញាធរខណ្ឌដូនពេញ បានជួបប្រទះការធ្លាក់ដី ចេញពីរថយន្តដឹកដីនេះ មកពីការដ្ឋានសាងសង់នោះ គឺជាច្រើនលើកច្រើនសារមកហើយ ដោយលោកអភិបាលខណ្ឌ តែងតែចុះណែនាំម្តងហើយម្តងទៀត ឲ្យម្ចាស់ការដ្ឋាន និងម្ចាស់រថយន្តដឹកដីទាំងនោះ បើកបរដឹកដីកុំឲ្យធ្លាក់មកលើផ្លូវ នាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសោភណ្ឌភាពទីក្រុង ប៉ុន្តែដដែលនៅតែដដែល ការណែនាំម្ចាស់ការដ្ឋាន និងម្ចាស់រថយន្តដឹកដីទាំងនោះ ដូចចាក់ទឹកលើក្បាលទារអីចឹង៕
រថយន្តដឹកដី បើកធ្លាក់ដីលើផ្លូវសឹងប៉ុនកូនភ្នំ អភិបាលខណ្ឌដូនពេញ ចុះដឹកនាំកម្លាំងចុះកាយចេញទាំងព្រឹក
Posted by Fresh News Photo on Thursday, February 25, 2016