(កំពត)៖ លោក ទី សុខុន ប្រធាននាយកដ្ឋានគ្រប់គ្រង អ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ តំណាងបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកម្មវិធីចែកអំណោយជាសម្ភារសិក្សា និងសម្ភារបណ្ណាល័យ ដល់យុវជនគណបក្សឃុំ ភូមិ លោកគ្រូ អ្នកគ្រូ និងសិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យអូរពពូល។ កម្មវិធីចែកអំណោយ បានធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅវត្តភ្នំដំរី ភូមិអូរពពូល ឃុំដំណាក់កន្ទូតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
លោក រ័ត្ន សម្បត្តិ សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្រាច ប្រធានយុវជនគណបក្សស្រុក និងជាតំណាងលោក អ៊ុម ស៉ីណាត ប្រធានគណៈកម្មាធិការគណបក្សស្រុក បានថ្លែងអំណរគុណដល់ក្រុមការងារសប្បុរសធម៌ ជាពិសេសអរគុណដល់លោក កែន សម្បត្តិ ដែលជាអតីតសិស្ស នៃសាលាបឋសិក្សាអូរពពូល ដែលបានរៀបចំកម្មវិធីចែកអំណោយនៅថ្ងៃនេះ។
លោក ទី សុខុន បានឲ្យដឹងថា អំណោយរបស់ទាំងអស់នេះដែលត្រូវចែកជូនរួមមាន៖
* ប្រគល់អំណោយដល់យុវជនគណបក្សឃុំ ភូមិ ចំនួន ២០នាក់
* ប្រគល់អំណោយដល់លោកគ្រូ អ្នកគ្រូ ចំនួន ២០នាក់
* ប្រគល់អំណោយដល់លោកគ្រូ អ្នកគ្រូ និងសិស្សសរុប ចំនួន ៥៤៥នាក់។
មុនកិច្ចបញ្ចប់នេះ កម្មវិធីក៏បានរៀបចំការចែកអំណោយសម្ភាបណ្ណាល័យ កុំព្យូទ័រ ជូនសាលាទាំង២ និងប្រគល់លិខិតថ្លែងអំណរគុណ ជូនតំណាងក្រុមអតីតសិស្ស ម្ចាស់អំណោយផងដែរ៕