(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងអនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នាថ្ងៃទី២០ កុម្ភៈនេះ លោក ជា បូរ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងលោកស្រី ថោង ច័ន្ទឧសភា លោក ហាយ វណ្ណរិន និងលោកស្រី ឈរ ហុងឆាយ ត្រូវជាមាតាបិតាកូនក្រមុំកូនកម្លោះ ព្រមទាំងលោក ថោង ខុន និងលោកស្រី ញ៉ឹក ស៊ីម ត្រូវជាជីតា ជីដូនកូនក្រមុំ សូមអនុញ្ញាតគោរពជម្រាបជូនសម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ ស្តីពីការលើកពេលកម្មវិធីពិសាភោជនាហារនៃអាពាហ៍ពិពាហ៍កូនប្រុសកូនស្រី នាល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅភោជនីយដ្ឋាន ដឹ ព្រីមៀ សេនធ័រ សែនសុខ (អគារ D) ទៅថ្ងៃក្រោយវិញ ប៉ុន្តែពិធីប្រពៃណីនៃមង្គលអាពាហ៍ពិពាហ៍ នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នឹងប្រព្រឹត្តទៅជាធម្មតានៅគេហដ្ឋានខាងស្រី ផ្ទះលេខ ៣១ ផ្លូវ ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក លោកស្រីជាម្ចាស់ដើមការបានបញ្ជាក់ជូនថា នឹងខិតខំរក្សាវិធានអនាម័យ និងគម្លាតសុវត្ថិភាពជូនភ្ញៀវកិត្តិយស ដែលនឹងអញ្ជើញចូលរួម តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

លោក លោកស្រីជាម្ចាស់ដើមការក៏បានស្នើសុំការខន្តីអភ័យទោស យោគយល់អធ្យាស្រ័យពីភ្ញៀវកិត្តិយស ដោយមិនបានជម្រាបជូនដំណឹងដោយផ្ទាល់៕