(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១០លើក (យប់៤លើក) បានឆក់យកអាយុជីវិតមនុស៤នាក់ ខណៈរបួសធ្ងន់១០នាក់ (ប្រុស) និងរបួសស្រាល៧នាក់ (ស្រី៤នាក់) និងមិនពាក់មួកពេលគ្រោះថ្នាក់មាន៩នាក់ (យប់៥នាក់) នេះបើយោងតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន៩គ្រឿង រថយន្តធុនតូច៥៨គ្រឿង រថយន្តធុនធំ ២គ្រឿង ថ្មើរជើង៣នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន៤លើក (ស្លាប់១នាក់) កត្តាយានយន្ត១លើក, មិនគោរពសិទ្ធិ២លើក (ស្លាប់២នាក់), ស្រវឹង ២លើក (ស្លាប់១នាក់) ប្រជែងគ្រោះថ្នាក់១លើក។
ដោយឡែកនៅថ្ងៃម្សិលមិញនេះដែរ មានយានល្មើសសរុបទូទាំងប្រទេសមាន ៩០៩២គ្រឿង បានធ្វើការអប់រំមាន ៤៥៧១គ្រឿង អប់រំមួក ២៤៥២និងពិន័យសរុប ៤៥២១គ្រឿង និងពុំមានឃាត់យានទុកនោះទេ៕