(ភ្នំពេញ)៖ គណបក្ស «ខ្មែររួបរួមជាតិ» របស់លោក ញឹក ប៊ុនឆៃ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបើកសមាជជាលើក ដំបូងរបស់ខ្លួន នៅក្នុងលំនៅឋានរបស់លោកផ្ទាល់ នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដោយមានអ្នកចូលរួមប្រមាណជា ៣ ពាន់នាក់។
សូមបញ្ជាក់ថា លោក ញឹក ប៊ុនឆៃ បានសម្រេចចុះចោលទ្រនំចាស់ «ហ៊្វុនស៊ិនប៉ិច» ដែលបានជ្រកកោនអស់រាប់សិបឆ្នាំ មកបង្កើត គណបក្សថ្មី «ខ្មែររួបរួមជាតិ» នៅដើមខែកុម្ភៈ ឆ្នាំ២០១៦នេះ បន្ទាប់ពីមានជម្លោះផ្ទៃក្នុងជាមួយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះ ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។
គណបក្ស «ខ្មែររួបរួមជាតិ» របស់លោក ញឹក ប៊ុនឆៃ ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់រួចហើយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០ ១៦ កន្លងទៅថ្មីៗនេះ។
គណបក្សថ្មីមួយនេះ មានលោក ញឹក ប៊ុនឆៃ ជាប្រធាន, លោក ទៀ ចំរ៉ាត់ ប្រធានកិត្តិយស និង លោក ខាន់ សាវឿន ជាអនុប្រធាន ។ សមាជិក និងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួន គឺសុទ្ធសឹងជាមន្រ្តីជើងចាស់របស់គណបក្សហ៊្វុនស៊ិនប៉ិច៕