(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៦នេះ នឹងអញ្ជើជាអធិបតីថ្លែងបើកកម្មវិធីវេទិកាយុជនអាស៊ី (Asian Youth Forum) ក្រោមប្រធានបទ “សន្តិភាព ប្រជាធិបតេយ្យ និងភាពជាដៃគូក្នុងតំបន់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព--Peace, Democracy, and Regional Partnership toward Sustainable Development Goals” ។
វេទិកាយុជនអាស៊ី គឺសហការរៀបចំដោយ ក្រុមប្រឹក្សាយុវជនអាស៊ី និង សហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
ឆ្នាំនេះជាលើកទី២ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលមាន លោក ហ៊ុន ម៉ានី ជាប្រធានសហការៀបចំវេទិកាយុវជនអាសីុនេះឡើង នៅលើទឹកដីកម្ពុជា ដោយមានតំណាងយុវជនមកពីបណ្តាប្រទេសប្រមាណ១៦ប្រទេស ចូលរួមដើម្បីរួមចំណែកគំនិត ឆន្ទៈ ស្មារតី ក្នុងបុព្វហេតុសន្តិភាពជាតិនិងសកលលោក៕