(ភ្នំពេញ)៖ អ្នកគ្រូ អេង សាវទ្ធី អតីតគ្រូសីលធម៌-ពលរដ្ឋ នៃសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ រហូតចូលនិវត្តន៍ក្នុងឆ្នាំ២០០៨ បានទទួលមរណៈភាព កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក ដោយជំងឹគាំងបេះដូង ក្នុងជន្មាយុ៧៥ឆ្នាំ។
ការទទួលអនិច្ចកម្មរបស់អ្នកគ្រូ បានបន្សល់កូន០៣នាក់ ស្រី០២ ប្រុសម្នាក់ នៅបន្តវេនជាគ្រូបង្រៀនដូចៗគ្នា ក្នុងនោះមាន កូនស្រីទី១ ជាគ្រូនៅសាលាបឋមសិក្សាសន្ធរមុខ, កូនស្រីទី២ ជាគ្រូនៅវិទ្យាល័យបាក់ទូក និងកូនទី៣ ជាកូនប្រុសពៅ ជាគ្រូនៅវិទ្យាល័យ ប៊ុន រានី ហ៊ុនសែន អរុណវតី បង្រៀនសីលធម៌-ពលរដ្ឋ។ ចំណែកស្វាមីរបស់អ្នកគ្រូ ជាយោធាចូលនិវត្តន៍ និងមានជំងឺប្រចាំកាយ ហើយថែមទាំងភ្លេចភ្លាំងស្មារតីផងដែរ។
ក្រោយពេលបានលឺដំណឹងដ៏ក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយមិត្តភ័ក្រ អតីតសិស្សសាលាបាក់ទូក ដែលធ្លាប់ជាកូនសិស្សរបស់អ្នកគ្រូ អេង សាវទ្ធី បានជួយរៀបចំធ្វើបុណ្យសព អ្នកគ្រូទាំងស្រុង និងបាននាំយកថវិកាមួយចំនួន ទៅជូនដល់គ្រួសារសពដើម្បីទុកសម្រាប់ គ្រួសារប្រើប្រាស់ក្នុងការ ព្យាលបាលស្វាមីអ្នកគ្រូ ដែលកំពុងមានជំងឺ និងជរាផងដែរ។
ថវិកាសរុបដែលបាននាំយកទៅជូនដល់គ្រួសារសពមានចំនួន ៥,០០០ដុល្លារ ដោយទទួលបានពីអតីកូនសិស្សដូចខាងក្រោម៖
*ទី១៖ ឯកឧត្តម លី ហុង ៦០០ដុល្លារ
*ទី២៖ ឯកឧត្តម រ័ត្ន មុនី ៥០០ដុល្លារ
*ទី៣៖ លោក ហេង ផេង ៥០០ដុល្លារ
*ទី៤៖ ឧត្តមសេនីយឯក កែវ សុទ្ធា ២៥០ដុល្លារ
*ទី៥៖ លោក លី សារុន ២០០ដុល្លារ
*ទី៦៖ លោក លី ប៊ុនគង់ ២០០ដុល្លារ
*ទី៧៖ លោក សុខ ម៉េង ២០០ដុល្លារ
*ទី៨៖ ឯកឧត្តម ជា សុខឃាង ១០០ដុល្លារ
*ទី៩៖ លោក លៀក ស្រ៊ុន ២០០ដុល្លារ
*ទី១០៖ លោក ចាន់ សុរិយា ៥០០ដុល្លារ
*ទី១១៖ អ្នកស្រីមេធាវី មួង ធនលាភី ៣០ដុល្លារ
*ទី១២៖ អ្នកស្រី សេង ភីរ៉ា ៥០ដុល្លារ
*ទី១៣៖ នាង សុខ ហ៊ុយ ៥០ដុល្លារ
*ទី១៤៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ១,៦២០ដុល្លារ។
បន្ថែមលើនេះ ក៏នៅមានអតីតសិស្សសាលាបាក់ទូកដ៏ទៃទៀត បាននាំគ្នាទៅចូលបុណ្យសព អ្នកគ្រូ តាមសុទ្ធារៀងៗខ្លួនផងដែរ៕