(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការអនុវត្តអត្រាថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ដំណាក់កាលអន្តរកាល និងយន្តការបុរេទូទាត់ សម្រាប់ឆ្នាំ២០២១។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បន្តប្រើប្រាស់អត្រាតម្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ដែលកំពុងអនុវត្ត ក្នុងអំឡុងពេល អន្តរកាលនេះ និងអនុញ្ញាតឲ្យបុរេទូទាត់ (បង់ប្រាក់ទុកជាមុន Pre-payment) ត្រឹមរយៈពេល៦ខែ ចាប់ពីខែមករា ឆ្នាំ២០២១ រហូតដល់ខែមិថុនា ឆ្នាំ២០២១។
ចំពោះនីតិវិធី នៃការបង់សេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ សូមប្រើប្រាស់លេខសំគាល់ អតិថិជនID (មានក្នុងវិក្កយបត្រអគ្គិសនីកម្ពុជា)តាមមធ្យោបាយ ប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ហារទូទាត់ នៅធនាគារអេស៊ីលីដា, ហត្ថា, កាណាឌីយ៉ា ក.អ, វឌ្ឍនៈ, ប្រៃសណីយ៍កម្ពុជា ក.អ, ABA, WING, AMK, FTB, WB Finance, Prince Bank, CHIP MONG, ស្ថាបនា ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀត ដូចជា EMONEY, TrueMONEY, លីហួរវេរលុយ និង PIPay។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង មកសាលារាជធានីភ្នំពេញ ឬតាមទំព័រហ្វេសប៊ុកផ្លូវការ រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ឬតាមលេខទូរស័ព្ទ ០៨៧ ២៥៨៨៣៥៕
ខាងក្រោមនេះ សេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុង៖