Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងគយចល័ត ចាប់ឈើប្រណិតជិត២,០០០គីឡូក្រាម ប្រុងឆ្លងដែនទៅកាន់វៀតណាម តាមច្រករបៀងដូនរតន៍

25-02-2016 19:15

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ កម្លាំងគយចល័ត សហការជាមួយកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រមទាំការិយាល័យគយ ច្រកមេមត់ បានចាប់ឃាត់ត្រាក់ទ័រមួយគ្រឿង លួចបង្កប់ដឹកឈើប្រមាណចំនួន ១,៨១៧គីឡូក្រាម នៅចំណុចភូមិដូង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចំងាយ ១០០ម៉ែត្រពីព្រំដែន ចាប់បាននៅវេលាម៉ោង៩៖២០នាទីព្រឹក។

ឈើដែលត្រូវកម្លាំងគយចល័តចាប់នេះ ធ្វើឡើងបន្ទាប់ពីត្រាក់ទ័រមួយគ្រឿង បានលួចបង្កប់ឈើនៅក្នុងអេតចាយ ហើយប្រុងនាំចេញ ទៅកាន់ប្រទេសវៀតណាម។

បច្ចុប្បន្នឈើខាងលើនេះ ត្រូវបានរក្សាទុកនៅទីស្នាក់ការគយចល័ត ក្នុងខេត្តត្បូងឃ្មុំ៕