Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ នៅសង្កាត់ទាំង៥ ក្នុងខណ្ឌព្រែកព្នៅ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

19-02-2021 11:31

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ អនុសាខកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ដឹកនាំដោយ លោក សុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ និងសហការី បានរៀបចំពិធីចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនជនពិការ ចាស់ជរា និងគ្រួសារក្រីក្រប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតមកពីសង្កាត់ទាំង៥ នៃមូលដ្ឋានខណ្ឌព្រែកព្នៅ។

ក្នុងនាមលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ, លោកប្រធានកិត្តិយសអនុសាខាខណ្ឌព្រែកព្នៅ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាករងគ្រោះគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីឡើយ។

អំណោយផ្តល់ជូនរួមមាន៖ អង្ករចំនួន០១បាវ, មីចំនួន០១កេស, ទឹកត្រី ចំនួន២ដប, ទឹកស៊ីអ៊ីវ ចំនួន២ដប និងថវិកាចំនួន ២០,០០០រៀលផងដែរ៕