(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤នាក់ ជាអ្នកធ្វើដំណើរមកបរទេស ខណៈអ្នកជាសះស្បើយមិនមានទេ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១១០លាន ៤១ម៉ឺននាក់ ស្លាប់ជាង ២លាន ៤៣ម៉ឺននាក់ និងជាសះស្បើយជាង ៨៥លាននាក់!

៣៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩, អ្នកគេចមិនធ្វើចាត្តាឡីស័ក ផាក១លានដល់៥លាន, មេខ្យល់ផាក១០លានដល់៥០លាន

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៧.១ម៉ឺននាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២,៥៣៧នាក់ទៀតស្លាប់ នៅក្នុងពេល១ថ្ងៃ

៥៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យកែសម្រួលអនុក្រឹត្យលេខ ១២៩ ដើម្បីបង្កើនការផាកពិន័យ លើអ្នកមិនធ្វើចត្តាឡីស័ក និងអ្នកនាំគេចវេស

៦៖ ថៃរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន១៥០ករណីថែមទៀត ខណៈវេជ្ជបណ្ឌិតម្នាក់ដំបូងត្រូវជំងឺនេះផ្តាច់ជីវិត

៧៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកា១៥០លានរៀល សម្ភារៈ និងស្បៀងបន្ថែមទៀត ដល់ខេត្តចំនួន៦ ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័កសម្រាប់ពលករ

៨៖ ក្រសួងយុត្តិធម៌អាមេរិក ចោទប្រកាន់មន្ត្រីកូរ៉េខាងជើង៣រូប ពាក់ព័ន្ធការ hack និងលួចលុយពីធនាគារជុំវិញពិភពលោក ១.៣ពាន់លានដុល្លារ

៩៖ ជនអគតិព្យាយាមផ្សាយបំពុល រឿងចាក់វ៉ាក់សាំងកូវីដ១៩, លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា គ្មានអ្នកស្លាប់ដោយសារចាក់វ៉ាក់សាំងនោះទេ

១០៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បុគ្គលល្បីឈ្មោះ៦នាក់ ប្រឈមមុខការចាប់ខ្លួន, មនុស្សជិត ៥០០នាក់ហើយត្រូវបានចាប់ឃុំឃាំង ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ»

១១៖ ក្រសួងយុត្តិធម៌៖ ព្រះរាជក្រឹត្យថ្មី ស្តីពីការលើកលែងទោស និងបន្ធូរបន្ថយទោស ជាឧបករណ៍ជំរុញឲ្យទណ្ឌិត ឆាប់កែប្រែខ្លួនជាមនុស្សល្អ

១២៖ រដ្ឋមន្រ្តីការពារជាតិប្រទេសម៉ិចស៉ីកូ ឆ្លងជំងឺកូវីដ-១៩

១៣៖ ម្តាយអ្នកគ្រូ «ណារី» ចេញមុខបញ្ជាក់ថា កូនខ្លួនមិនមែនស្លាប់ ដោយសារចាក់វ៉ាក់សាំងកូវីដ១៩ នោះទេ និងស្នើអាជ្ញាធរចាត់វិធានការអ្នកបំភ្លៃព័ត៌មាន

១៤៖ Boeing ណែនាំអាកាសយានិកទូទាំងពិភពលោក «ត្រួតពិនិត្យយន្តហោះឲ្យហ្មត់ចត់» ក្រោយកើតមានករណីធ្លាក់ នៅឥណ្ឌូណេស៊ី

១៥៖ អ្នកជំនាញ៖ កម្ពុជាមានផ្ទៃដីសេសសល់សម្រាប់ដាំចម្ការឈើយ៉ាងតិច ២លានហិកតា ដែលអាចផ្តល់ការងារជូនពលរដ្ឋពី ៧០ម៉ឺននាក់ ទៅ៨០ម៉ឺននាក់

១៦៖ លោក ដូណាល់ ត្រាំ ថ្លែងក្នុងកិច្ចសម្ភាសន៍ដំបូង៖ «ខ្ញុំពិតជាចង់នៅស្ងៀមស្ងាត់បន្តិច តែមិនមែនស្ងៀមស្ងាត់រហូតទេ»

១៧៖ រដ្ឋមន្ត្រីយុត្តិធម៌៖ ការលើកលែងទោស និងបន្ធូរបន្ថយទោស មិនមែនជាសិទ្ធិរបស់ទណ្ឌិតទេ

១៨៖ អង្គការសហប្រជាជាតិ៖ «យើងត្រូវបង្កើនការចាក់វ៉ាក់សាំង ដល់មនុស្សគ្រប់គ្នា និងទប់ស្កាត់វិសមភាព ក្នុងការទទួលបានវ៉ាក់សាំង

១៩៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក៖ ក្នុងអាណត្តិប្រធានាធិបតី Joe Biden អាមេរិកនឹងបន្តផ្តល់ជំនួយលើវិស័យសុខាភិបាលដល់កម្ពុជាទៀតតាមរយៈ USAID

២០៖ នាយករដ្ឋមន្ត្រីថ្មីរបស់អ៉ីតាលី ទទួលការបោះឆ្នោតផ្តល់ទំនុកចិត្តពីព្រឹទ្ធសភា, បញ្ហាអាទិភាពដែលត្រូវដោះស្រាយ គឺជំងឺរាតត្បាតសកល

២១៖ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីបំភ្លឺ ស្តីពីដំណឹងនៃការកើនឡើងនៃកាំរស្មី UV, កម្ពុជាមិនទាន់មានបញ្ហាធ្ងន់ធ្ងរទេ

២២៖ កងទ័ពស៊ីរី និងរុស្ស៊ីសហការគ្នា រកឃើញឃ្លាំងស្តុកអាវុធ ដ៏ធំមួយរបស់ ISIS

២៣៖ នាយករដ្ឋមន្រ្តីហ៊្សកហ្ស៉ី ប្រកាសលាលែងពីមុខតំណែង

២៤៖ អាកាសធាតុក្រជាក់ដ៏អាក្រក់ បន្តអូសបន្លាយនៅរដ្ឋតិចសាស់, មនុស្សស្លាប់កើនដល់២១នាក់

២៥៖ ប្រទេសនេប៉ាល់ទើបអនុម័តឲ្យប្រើ វ៉ាក់សាំងផលិតដោយក្រុមហ៊ុនចិន Sinopharm

២៦៖ ប្រទេសរុស្ស៊ីត្រៀមចុះបញ្ជីវ៉ាក់សាំងថ្មីមួយទៀត ដែលមានឈ្មោះថា CoviVac

២៧៖ បទវិភាគអន្តរជាតិ៖ មីយ៉ាន់ម៉ាចោទសួរ ដើម្បីប្រជាធិបតេយ្យ ឬភូមិសាស្ត្រនយោបាយ?

- ព័ត៌មាន Fresh News Plus

១៖ News Corp ចុះកិច្ចព្រមព្រៀងភាពជាដៃគូព័ត៌មាន ជាមួយ Google

២៖ Facebook បិទរាល់ការ Share ព័ត៌មានទាំងអស់នៅអូស្ត្រាលី ដើម្បីប្រឆាំងនឹងច្បាប់ថ្មីរបស់រដ្ឋាភិបាល

៣៖ Juventus បរាជ័យក្នុងផ្ទះ FC Porto ក្នុងពាន UCL គ្រាដែល Ronaldo ខកខានរកគ្រាប់បាល់ ៣ប្រកួត

៤៖ Man City យកឈ្នះ Everton ៣-១ បន្តនាំមុខដាច់ ១០ពិន្ទុនៃកំពូលតារាង Premier League

៥៖ មកស្គាល់ទីលានបាល់ទាត់ដែលស្ថិតក្នុងទីតាំងចម្លែកៗ និងអស្ចារ្យក្នុងលោក

៦៖ Haaland ស៊ុតបាន ១៨គ្រាប់នៅ UCL ស្របពេលជួយ Dortmund ឈ្នះក្នុងផ្ទះ Sevilla

៧៖ Big Hit ប្រកាសគម្រោងថ្មី សហការជាមួយក្រុមហ៊ុនអាមេរិក ជ្រើសរើសក្រុម K-POP ថ្មីមួយ បន្ទាប់ពីក្រុម BTS

៨៖ Ford ប្រកាសថា រាល់រថយន្តដែលលក់នៅតំបន់អឺរ៉ុបគឺសុទ្ធតែជារថយន្តអគ្គិសនីទាំងអស់ នាឆ្នាំ២០៣០

៩៖ ចំណេះដឹងទូទៅ៖ ប្រាសាទព្រហ្មបាណន់ ជាទេវស្ថានធំជាងគេនៅឥណ្ឌូណេស៉ី និងធំទីពីរនៅអាស៊ានបន្ទាប់ពីតំបន់អង្គរ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com