Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តម្លៃសាច់ជ្រូកលើទីផ្សារហក់ឡើងខ្លាំង, អាជីវករ និងប្រជាពលរដ្ឋ អំពាវនាវឲ្យក្រសួង ស្ថាប័ន និងមន្រ្តីពាក់ព័ន្ធជួយអន្តរាគមន៍ (Video inside)

18-02-2021 15:31

(ភ្នំពេញ)៖ តម្លៃសាច់ជ្រូកនៅតែបន្តហក់ឡើងខ្លាំង នៅពេលបច្ចុប្បន្ននេះ ដែលមានតម្លៃជាង ៣ម៉ឺនរៀលទៅហើយក្នុង ១គីឡូក្រាម។ នេះបើតាមប្រជាពលរដ្ឋដែលទិញសាច់ជ្រូក សម្រាប់អាហារប្រចាំថ្ងៃ។

បើតាមអាជីវករលក់សាច់ជ្រូកតាមផ្សារ តម្លៃពីមុនមានចន្លោះ ១៨,០០០រៀល, ២០,០០០រៀល ឬ២៣,០០០រៀលតែប៉ុណ្ណោះ ប៉ុន្តែពេលនេះសាច់ជ្រូកឡើងថ្លៃ ដល់ទៅជាង ៣ម៉ឺនរៀលក្នុង១គីឡូក្រាម។

អាជីវករបាននិយាយថា ការឡើងថ្លៃនៃតម្លៃសាច់ជ្រូកនេះ បានធ្វើឲ្យអ្នកទិញដែលប្រជាពលរដ្ឋ កាត់បន្ថយការទិញដោយសារ តែប៉ះពាល់ដល់ចំណូលរបស់ពួកគាត់។

ជាមួយគ្នានេះ អ្នកលក់ និងអ្នកហូបសាច់ជ្រូកសុទ្ធ តែអំពាវនាវដល់ក្រសួង ស្ថាប័ន និងមន្រ្តីពាក់ព័ន្ធ សូមពិនិត្យមើលករណីឡើងថ្លៃ នៃតម្លៃសាច់ជ្រូកតាមទីផ្សារនេះផង ដើម្បីកុំឡើងថ្លៃខ្ពស់ពេក ដែលនាំឲ្យប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខណៈវិបត្តិនៃការរីករាលដាលឲជំងឺកូវីដ១៩ ធ្វើប៉ះពាល់សេដ្ឋកិច្ចខ្លាំងហើយនោះ៕