Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យ​តាមចាប់​រថយន្ត​ដឹកអង្ករ​បំផ្លាញ​ស្ពាន​អ្នកលឿង និងព្រមាន​បិទក្រុម​ហ៊ុនដឹកជញ្ជូន

25-02-2016 17:02

(ភ្នំពេញ)៖ ថ្លែងចេញពីកម្មវិធី បិទសន្និបាទបូក សរុបការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅ​សម្រាប់ឆ្នាំ​២០១៦ របស់ក្រសួង​មហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឲ្យតាមចាប់រថយន្តដឹកអង្ករបំផ្លាញស្ពានអ្នកលឿង និងព្រមានបិទក្រុមហ៊ុនដឹកជញ្ជូនណាដែលល្មើសច្បាប់ដឹកជញ្ជូន។​

ការចេញបញ្ជាឲ្យតាមចាប់រថយន្តដឹកអង្ករជាង៧០តោន​ បើកបំផ្លាញស្ពានអ្នកលឿងនេះ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសម្តេចក្រឡាហោម ស ខេង បានចេញបញ្ជា​តាមចាប់ឲ្យបាន កាលពីម្សិលមិញ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ​មិនទាន់ទទួលបានលទ្ធផល។

ពាក់ព័ន្ធនឹងករណីរថយន្តដឹកអង្ករបើក​បំផ្លាញស្ពានអ្នកលឿងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោសធ្ងន់ៗ​ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន៕