(កណ្ដាល)៖ ម៉ាស៊ីនកុំព្យូទ័រប្រភេទ Laptop រួមនឹងម៉ាស៊ីន Printer ចំនួន១៣ឈុត ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្ឋានកងអង្គរក្ស ត្រូវបានលោក ចៅ តុល មេបញ្ជាការរងបញ្ជាការដ្ឋានកងអង្គរក្ស នាំយកមកប្រគល់ជូនមន្ត្រីទាំង១២ភូមិ និងប្រគល់ជូនឃុំព្រែកថ្មីមួយឈុតផងដែរ ដើម្បីជាការងាយស្រួលក្នុងការបំពេញការងារផ្ដោតសំខាន់លើការប្រមូលទិន្នន័យ ធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សប្រជាជនកម្ពុជានៅតាមមូលដ្ឋាន។

ការនាំយកមកប្រគល់ និងសំណេះសំណាលនេះ ព្រមទាំងពិនិត្យមើលសមិទ្ធផលវិហារឥស្លាម និងសមិទ្ធផលផ្សេងៗទៀត បានធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅដោយមានការចូលរួមពីសំណាក់ លឹម លាងឆាយ, លោក តូច វុទ្ធី, មន្ត្រីភូមិ១៧នាក់ និងលោកគ្រូ-អ្នកគ្រូសាសនាឥស្លាមជាច្រើននាក់ទៀតផងដែរ។

លោក ចៅ តុល បានផ្ដាំផ្ញើដល់មន្ត្រីមូលដ្ឋានទាំង១៧រូប ដែលមកសិក្សា និងលោកគ្រូដែលបង្រៀនលើជំនាញកុំព្យូទ័ររយៈពេល ១០ថ្ងៃនេះ ត្រូវខិតខំសិក្សារៀនសូត្រ ផ្ដោតលើការយកចិត្តលើប្រសិទ្ធភាពការងារខ្ពស់ និង យកជំនាញនេះទៅធ្វើការឲ្យបានល្អ និងម៉ត់ចត់។

ស្ថិតក្នុងឱកាសនេះដែរលោក ចៅ តុល បានលើកពីការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យប្រទេសជាតោឲ្យមានសុខសន្តិភាព, មានស្ថេរភាព, មានសេដ្ឋកិច្ចរីកចំរើន, ពលរដ្ឋមានជីវភាពធូរធាឡើងៗ ពិសេស គឹទប់ស្កាត់បានល្អជុំវិញបញ្ហាកូវីដ១៩។

បន្ទាប់មកលោក ចៅ តុល និងក្រុមការងារ ក៏បានដើរត្រួតពិនិត្យមើលវិហារដារុលតាក់ហ្ស៊ីម, ការសាសងសង់អគារវេសនដ្ឋាន និងការចាក់កសាងច្រាំងទន្លេ ព្រមទាំងសមិទ្ធផលផ្សេងៗទៀតដែរ ខណៈដែលសមិទ្ធផលទាំងនេះ ត្រូវបានលោក ចៅ តុល ខិតខំកសាង និងកៀរគរសប្បុរសជននានាជាច្រើន មានទាំងក្នុងទាំងក្រៅប្រទេស មកជួយកសាងផងដែរ ដោយគ្រាន់តែតម្លៃនៃការសាងសង់វិហារដ៏ស្រស់ស្អាតនេះ ឡើងដល់ជាង២លានដុល្លារឯណោះ និងនៅសមិទ្ធផលនានាជាច្រើនផ្សេងទៀត គិតតម្លៃរាប់សិបម៉ឺនដុល្លារ ខណៈដែលសមិទ្ធផលទាំងនេះ ទទួលបានការសាទរ ការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បងប្អូនខ្មែរឥស្លាមពេញមួយស្រុកកោះធំតែម្ដង ដោយញញឹមនិងបង្ហាញពីអារម្មណ៍ រីករាយឥតឧបមាដែលមានលោក ចៅ តុល ជាម្លប់ដ៍ត្រជាក់និងជាសប្បុរសជនដ៍ល្អម្នាក់ក្នុងដួងចិត្តពលរដ្ឋស្រុកកោះធំគ្រប់រូប៕