(ភ្នំពេញ)៖ អ្នកស្រី ខៀប ទូច អាយុ៥៥ឆ្នាំ និងឈ្មោះ សួន ចន្ថា អាយុ៧៣ឆ្នាំ រស់នៅផ្ទះលេខ១៧អ៊ី ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះលេខនៅសង្កាត់ដង្កោ
និងមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់។
អ្នកស្រីបានឲ្យដឹងថា អ្នកស្រី បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី/ផ្ទះលេខ១៧ ផ្លូវបេតុង លេខ៣ បុរី ស្រេងគង់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានព្រំប្រទល់គោលដូចខាងក្រោម
*ខាងត្បូងទល់នឹងផ្លូវបេតុងលេខ៣
*ខាងជើងទល់នឹងរបងថ្ម
*ខាងកើតទល់នឹងផ្ទះលេខ១៨អ៊ី
*ខាងលិចទល់នឹងផ្ទះលេខ១៦ អ៊ី។
អ្នកស្រីថា យើងខ្ញុំសូមគោរពជម្រាបជូន លោកស្រីអធិបាលខណ្ឌ មេត្តាជ្រាបថា កាលពីឆ្នាំ២០១០ យើងខ្ញុំបានទិញផ្ទះពីម្ចាស់បុរី ស្រេងគង់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ មិនចាំលេខ ថ្ងៃខែ ឆ្នាំ២០១០ និងហត្ថលេខា។ ហើយយើងខ្ញុំបានធ្វើ បាត់ឯកសារលិខិតផ្ទេរសិទ្ធិកាន់កាប់សិទ្ធិដី/ផ្ទះ ច្បាប់ដើមខាងលើនេះ ដោយមិនដឹងវង្វេងដៃទុកនៅកន្លែងណា ឬក៏ជ្រុះបាត់នៅកន្លែងណាឡើយ ហើយក៏រកមិនឃើញ រហូតមកទល់នឹងសព្វថ្ងៃមិនដឹងថាបាត់នៅកន្លែងណាទេ។
ប្រសិនបើថ្ងៃក្រោយមានការពាក់ព័ន្ធ និងការយកទៅដាក់បញ្ចាំ ការធ្វើអ៊ុប៉ូតែកជាមួយបុគ្គលណាផ្សេង ឬពាក់ព័ន្ធនឹងការផ្ទេរសិទ្ធិ ធ្វើអំណោយទៅឲ្យបុគ្គលណាផ្សេង យើងខ្ញុំសូមទទួលខុសត្រូវចំពោះមុនច្បាប់ជាធរមាន និងសូមបដិសេធរាល់ការយកឯកសារនេះទៅប្រើប្រាស់ខុសច្បាប់ផ្សេងៗ៕