Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្លូវបេតុងអាមេជាង១គីឡូម៉ែត្រ លេចចេញជារូបរាងឡើងនៅស្រុកស្អាង, តំណាងរាស្រ្ត និងអភិបាលខេត្តកណ្ដាល បើកសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

18-02-2021 11:08

(កណ្ដាល)៖ សមិទ្ធផលថ្មីផ្លូវបេតុងអាមេយ៉ាងស្រស់ស្អាតជាង ១គីឡូម៉ែត្រ លេចចេញជារូបរាងឡើងថ្មីស្រឡាងនៅស្រុកស្អាង ហើយត្រូវដាក់សម្ភោធជាផ្លូវការនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមវត្តមានលោក ទី សុគន្ធ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត។

អភិបាលខេត្ត បានថ្លែងថា ដើម្បីផ្សារភ្ជាប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅស្រលាញ់ រាប់អាន គាំទ្រ ចំពោះមន្រ្តីរាជការ អាជ្ញាធរ និងពុកម៉ែ បងប្អូននៅស្រុកស្អាង អាជ្ញាធរបានសាងសង់ និងសម្ពោធផ្លូវបេតុងអាមេមួយខ្សែទៀតប្រវែង ១១០០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង។

លោកអភិបាលខេត្តបន្តថា នាទសវត្សរ៍ឆ្នាំ៩០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ឃុំក្រាំងយ៉ូវ ដែលជាតំបន់បៃតង ជាតំបន់គម្រូសម្រាប់ការអភិវឌ្ឍន៍មុនគេ ដោយបានសាងសង់មណ្ឌលអភិវឌ្ឍន៍ក្រាំងយ៉ូវ មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម និងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្រ្ដ ផ្ដល់ម៉ាស៊ីនបូមទឹក សម្រាប់ឱ្យប្រជាពលរដ្ឋ ស្រោចស្រព ផលដំណាំជាប់ជាប្រចាំ ជារៀងរាល់ឆ្នាំ និងផ្តល់មធ្យោបាយជាច្រើនទៀត ធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះ មានភាពប្រសើរឡើងជាបន្ដបន្ទាប់រហូតមកដល់បច្ចុប្បន្ន៕