(ភ្នំពេញ)៖ សាលាដំបូងខេត្តពោធិ៍សាត់ បានចេញលិខិតឲ្យបុគ្គលឈ្មោះ ជា គ្រី ភេទប្រុស និងឈ្មោះ តាក់ សារ៉ូន ភេទស្រី រស់នៅភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ខេត្តពោធិ៍សាត់ ជាចុងចម្លើយក្នុងសំណុំរឿងរដ្ឋប្បវេណី ដែលមានខ្លឹមសារទាមទារ ប្ដឹងសុំឲ្យតុលាការទទួលស្គាល់កម្មសិទ្ធិលើអចលនវត្ថុ ចូលទៅទទួលយកសាលក្រម និងឯកសារពាក់ព័ន្ធ។
លិខិតរបស់លោក ទូច សុផល ក្រឡាបញ្ជី នៃសាលាដំបូងខេត្តពោធិ៍សាត់ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា តុលាការបានបិទលិខិតជូនដំណឹង អំពីការបញ្ជូនសាលក្រម តាមការផ្សាយជាសាធារណៈ នៅបញ្ជព័ត៌មានរបស់តុលាការ លំនៅឋានចុងក្រោយ, ទីតាំងដី, នៅសាលាឃុំស្វាយអាត់៕
ខាងក្រោមនេះ ជាលិខិតរបស់សាលាដំបូងខេត្តពោធិ៍សាត់៖