(ព្រៃវែង)៖ កាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់ត្របែក ក្រោមការដឹកនាំរបស់លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាប្រធានក្រុមការងារាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់ត្របែក រួមជាមួយលោកបណ្ឌិត អៀង ចន្ថា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង អនុប្រធានក្រុមការងារ និងលោកស្រី ឡឹក ស្រីលាភ បានអញ្ជើញជាអធិបតីភាព ចូលរួមសម្ពោធសមិទ្ធផលនានាជាច្រើន នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក។
ក្រុមការងារបានឲ្យដឹងថា សមិទ្ធផលសំខាន់ៗ រួមមាន៖ ខ្លោងទ្វារអធិការដ្ឋានចំណាយអស់ថវិកា២៥,០០០,០០០រៀល, សង់អគារថ្មីមាន ៣បន្ទប់អស់ថវិកា ៣៦,០០០,០០០រៀល, តអគារអធិការដ្ឋានខាងមុខ ៨,០០០,០០០រៀល, ធ្វើរបងខាងមុខ ៤,៨៧៥ដុល្លារ , ចាក់ដីបំពេញទីធ្លានិងពង្រីកផ្លូវចូល ៧,៣៥០,០០០រៀល, ចាក់ថ្មផេះ ៨,៤០០,០០០រៀល, ក្រាលកៅស៊ូផ្លូវចូល ១០,០០០ដុល្លារ, ចាក់ថ្មល្អិត ៦០០ដុល្លារ, រោងរថយន្តពន្លត់អគ្គិភ័យ ១២០០ដុល្លារ, រោងរថយន្តអន្តរាគមន៍៥៦២ដុល្លារ, សួនច្បារនិងផ្កាចំនួន៥,៥៣៥,០០០រៀល, រុះរើដំបូលចាស់ប្រក់ដំបូលថ្មីអគារអធិការដ្ឋាន ៤,៣៩៥,០០០រៀល, រុះដំបូលចាស់ប្រក់ថ្មីអគារផ្នែកនគរបាលយុត្តិធម៌២,១៣៩,០០០រៀល។
សរុបទាំងអស់ចំនួន: ៨៥,៨១៩,០០០រៀលនិង ១៧,២៣៧ដុល្លារ។ ជាកិច្ចឆ្លើយតបក្នុងពិធីសម្ពោធនេះលោ សួន សំអឿន អធិកានគរបាលស្រុក បានថ្លែងអំណរគុណ និងប្តេជ្ញាអនុវត្តចំពោះមុខក្រុមការងារលើកិច្ចការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ទូទាំងស្រុកជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕