(ភ្នំពេញ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានស្នើឱ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីអនាម័យបរិស្ថាន និងទីក្រុងស្អាត ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៩ ឆ្នាំ២០២១ ក្រោមប្រធានបទ «ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខ។

តាមលិខិតដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានស្នើឱ្យអភិបាលរាជធានី-ខេត្តទាំងអស់រៀបចំកម្មវិធីចំនួន ២ រួមមាន៖ ទី១៖ កម្មវិធីបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីអនាម័យបរិស្ថាន និងទីក្រុងស្អាត ស្រប់តាមប្រធានបទស្របតាមប្រធានបទ«ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត»
និងទី២៖ កម្មវិធីសម្អាតទីក្រុង៕
ខាងក្រោមនេះ ជាលិខិតរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត៖