Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ស្តីបន្ទោសធ្ងន់ៗ​ឱ្យក្រសួង​សាធារណ​ការ និងក្រសួង​កសិកម្ម ដែល​ស្ពឹក​ស្រពន់

25-02-2016 16:07

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្តីបន្ទោសធ្ងន់ៗ ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានភាពស្ពឹកស្រពន់ នៅក្នុងការដោះស្រាយបញ្ហានានាក្រោមចំណាត់ការរបស់ខ្លួន ។

ការស្តីបន្ទោសដល់ក្រសួងសាធារណការ និងក្រសួងកសិកម្ម ដែលស្ពឹកស្រពន់ខាងលើនេះ បានធ្វើឡើងនៅខណៈដែល សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតី​ក្នុងពិធីបិទសន្និបាទបូក សរុបការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅ​សម្រាប់ឆ្នាំ​២០១៦ របស់ក្រសួង​មហាផ្ទៃ៕