(ភ្នំពេញ)៖ លោក ម៉ែន សុជាតា ចាងហ្វាងការផ្សាយទូរទស្សន៏អនឡាញ និងជាអ្នកសារព័ត៌មានជើងចាស់មួយរូប បានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២១ ម្សិលមិញនេះ នៅនឹងគេហដ្ឋានរបស់លោក
ស្ថិតនៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បន្ទាប់ពីរូបលោកមានជម្ងឺដេកសម្រាកព្យាបាលអស់ជាច្រើនខែមក។
សពលោក ម៉ែន សុជាតា ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យនៅ ក្នុងវត្តវាលស្បូវ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ សង្គាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពនឹងត្រូវបូជានៅក្នុងវត្តវាលស្បូវ នាវេលារសៀល ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២១ ស្អែកនេះ ។ បុណ្យ៧ថ្ងៃ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង៣រសៀល ថ្ងៃអាទិត្យ-ចន្ទ ទី២១ -២២ ខែកុម្ភះ ឆ្នាំ២០២១ ខាងមុខ។
សេចក្ដីដូចបានគោរពជំរាបជូនខាងលេី ញាតិមិត្តនៃសព សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន ញាតិមិត្ត ជិតឆ្ងាយ និងភ្ញៀវកិត្តិយសទាំងអស់អញ្ជើញចូលរួម ជ្រាបជាដំណឹង និងចូលរួមតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ៕ ទូរស័ព្ទលេខ ០១៧ ៩១០ ៥២៤