(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីក្រើនរំលឹកអំពីកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅថ្ងៃនេះ និងថ្ងៃបន្តបន្ទាប់ទៀត ដែលខ្លួនបានរៀបចំនៅមន្ទីរពេទ្យមួយចំនួន ដើម្បីចាំទទួលចាក់លើជនអាទិភាព ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។
បើតាមក្រសួងសុខាភិបាល, ឥស្សរជន និងអ្នកដែលក្រសួងបានប្រកាសហើយ មិនទាន់បានទៅចាក់វ៉ាក់សាំង នៅថ្ងៃទី១០ ខែកុម្ភៈ និងថ្ងៃបន្តបន្ទាប់នោះ គឺអាចទៅចាក់ជារៀងរាល់ថ្ងៃ នៅថ្ងៃបន្តបន្ទាប់បាន លើកលែងតែថ្ងៃសៅរ៍-អាទិត្យ តែប៉ុណ្ណោះ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល៖