Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាសជ្រើសរើសនិស្សិតជំនាន់ទី១ ចំនួន២០០នាក់ ឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ+១ ជំនាញវិស្វករ

17-02-2021 10:58

(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងគោលដៅក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស បម្រើឱ្យវិស័យសាធារការ និងដឹកជញ្ជូន វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងស្តីពីការជ្រើសរើសនិស្សិតចំនួន ២០០នាក់ ឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ+១ (វិស្វករ) សិក្សារយៈពេល៥ឆ្នាំ។

នៅក្នុងសេចក្តីជូនដំណឹងរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា ជំនាញដែលត្រូវសិក្សារួមមាន៖ ១៖ វិស្វករសំណង់សាធារណការ ឯកទេស៖ (ក) សំណង់ផ្លូវថ្នល់ ផ្លូវល្បឿន លឿន ស្ពាន ផ្លូវដែក និងកំពង់ផែ និង (ខ) ប្រព័ន្ធចម្រុះទឹកកខ្វក់, ២៖ បរិញ្ញាបត្រដឹកជញ្ជូនផ្លូវគោក(សិក្សា៤ឆ្នាំ) ឯកទេស៖ សេដ្ឋកិច្ច និងការគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក ៣៖ បរិញ្ញាបត្រភស្តុភារកម្ម (សិក្សា៤ឆ្នាំ) ឯកទេស៖ គ្រប់គ្រងភស្តុភារកម្ម និងច្រវាក់ផ្គត់ផ្គង់, ៤៖ បរិញ្ញាបត្រនាវាចរ (សិក្សា៤ឆ្នាំ) ឯកទេស៖ (ក) បរិបាលនាវា និង (ខ) ម៉ាស៊ីននាវា៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន៖