(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១០៩លាន ៦៧ម៉ឺននាក់ ស្លាប់ជាង ២លាន ៤១ម៉ឺននាក់ និងជាសះស្បើយជាង ៨៤លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យកែសម្រួលបញ្ចុះអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន

៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៥ម៉ឺននាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៩៥៤នាក់ទៀតស្លាប់ នៅក្នុងពេល១ថ្ងៃ

៥៖ នារីវ័យក្មេងម្នាក់ រត់តាមសង្សារចេញពីកន្លែងធ្វេីចត្តាឡីស័ក នេះបើតាម Facebook រដ្ឋមន្ត្រីព័ត៌មាន

៦៖ ទីបំផុត WHO អនុម័តឲ្យប្រើវ៉ាក់សាំងអង់គ្លេស AstraZeneca នៅក្នុងករណីបន្ទាន់

៧៖ សម្តេចក្រឡាហោម ស ខេង ប្រកាសត្រៀមទម្លាក់ស័ក្តិនគរបាលដែលដុះក្បាលពោះធំៗ

៨៖ WHO បញ្ជាក់៖ «បេសកកម្មស្រាវជ្រាវប្រភពដើមនៃវីរុសកូវីដ-១៩ នៅទីក្រុងវូហាន គឺជាក្រុមអ្នកជំនាញអន្តរជាតិ ដែលមានឯករាជ្យពេញលេញ»

៩៖ លោក នេត្រ ភក្ត្រា បង្ហាញបទល្មើសចំនួន៣ ដែលមានសកម្មភាពបំផ្លាញធនធានធម្មជាតិទ្រង់ទ្រាយតូចៗបន្តមាន

១០៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «ក្រុមបាតុករនាំគ្នាបិទ ផ្លូវរថភ្លើងទៅ-មកទីក្រុងរ៉ង់ហ្គូន, UN ព្រមានចំពោះការប្រើអំពើហិង្សា»

១១៖ អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ ចម្ការឈើដាំរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក (ខេមបូឌា)នឹងកាត់បន្ថយសម្ពាធលើការប្រើប្រាស់ព្រៃឈើធម្មជាតិ

១២៖ ម៉ាឡេស៉ីនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី២៦ ខែកុម្ភៈ ជាមួយវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech

១៣៖ អាជ្ញាធរចេញបម្រាមបញ្ឈប់ការជិះម៉ូតូ លើកំពែងក្រុងអង្គរធំ ចាប់ពីថ្ងៃ១៧ កុម្ភៈតទៅ ដើម្បីការពារអភិរក្សបេតិកភណ្ឌ និងសម្រួលដល់ការជួសជុល

១៤៖ ទីបំផុត! លោកស្រី Ngozi Okonjo-Iweala ត្រូវបានជ្រើសរើសឲ្យក្លាយជាប្រធាន WTO ជាផ្លូវការ ក្នុងនាមជាស្ត្រីដំបូងប្រចាំទ្វីបអាហ្វ្រិក

១៥៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ២៣ ខែកុម្ភៈ, សូមប្រុងប្រយ័ត្ន ចំពោះបាតុភូតខ្យល់កន្ត្រាក់

១៦៖ កូរ៉េខាងត្បូង សម្រេចកិច្ចព្រមព្រៀងទិញវ៉ាក់សាំងបន្ថែម សម្រាប់ប្រជាជន២៣លាននាក់

១៧៖ ប្រធានអង្គការ NATO ត្រូវការពេលវេលាដ៏ស័ក្តិសម ទើបអាចដកទ័ពចេញពីអាហ្វហ្គានីស្ថាន

១៨៖ ចិនស្នើឲ្យបេសកកម្មរក្សាសន្តិភាព UN ចូលរួមប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតសកល នៅតាមប្រទេសដែលខ្លួនឈរជើង

១៩៖ កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងព្យាយាមលួចយកទិន្នន័យវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

២០៖ វៀតណាម៖ ប្រជាជនប្រមាណ ២លាននាក់ ដែលរស់នៅខេត្ត Hai Duong ត្រូវបានបញ្ជាឲ្យស្ថិតនៅផ្ទះរយៈពេល ១៥ថ្ងៃ ដើម្បីទប់ស្កាត់កូវីដ-១៩

២១៖ យោធាមីយ៉ាន់ម៉ាចេញមុខធានា រៀបចំការបោះឆ្នោតជាថ្មី និងប្រគល់អំណាចដល់បក្សដែលឈ្នះ, យោធានឹងមិននៅកាន់អំណាចយូរឡើយ

២២៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី៖ «ការដាក់ទណ្ឌកម្មសង្គ្រប់លើមីយ៉ាន់ម៉ា នឹងធ្វើឲ្យប្រជាជនធម្មតា រងគ្រោះធ្ងន់ជាងគេ»

២៣៖ បទវិភាគអន្តរជាតិ៖ ២ឆ្នាំទៀត! អ៉ីរ៉ង់នឹងផលិតបានគ្រាប់បែកនុយក្លេអ៊ែរ?

- ព័ត៌មាន Fresh News Plus

១៖ កីឡាករបើករថយន្តប្រណាំង Alonso ចេញពីមន្ទីរពេទ្យហើយ ក្រោយទទួលការវះកាត់ថ្គាម

២៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍ Tokyo Olympic អាចនឹងជ្រើសរើសប្រធានថ្មី នៅសប្តាហ៍នេះ

៣៖ ចាប់ពីឆ្នាំ២០២៥ ទៅ Jaguar នឹងផលិតតែរថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន និងបម្រែបម្រួលអាកាសធាតុ

៤៖ ក្រសួងអប់រំ អំពាវនាវឲ្យសហព័ន្ធចូលរួមយុទ្ធនាការចលនា «ប្រជាជនម្នាក់ លេងកីឡា ១ប្រភេទ»

៥៖ Chelsea យកឈ្នះ Newcastle ២-០ ជាជ័យជម្នះទី៤ ក្រោមការបង្វឹករបស់លោក Tuchel

៦៖ ក្រោយសះស្បើយពី កូវីដ-១៩ តារាស្រី Chungha បញ្ចេញអាល់ប៊ុមថ្មី និងទម្លាយបទពិសោធន៍នានា ក្នុងពេលមានជំងឺនេះ

៧៖ Google យល់ព្រមបង់ប្រាក់ពិន័យ ១.៣លានដុល្លារនៅបារាំងក្នុងករណីផ្ដល់ចំណាត់ថ្នាក់សណ្ឋាគារមិនត្រឹមត្រូវ

៨៖ ចំណេះដឹងទូទៅ៖ តើនរណាជាអ្នកបង្កើតឋានានុក្រមនៃច្បាប់មុនគេ?

៩៖ Real ហ៊ានឲ្យជាង ១០០លានដុល្លារ និងថែមកីឡាករ ១រូបទៀត ដើម្បីយក Haaland

១០៖ រុស្ស៊ីចាប់អារម្មណ៍នឹងសំណើរបស់លោក Elon Musk ក្នុងការអញ្ជើញលោក Putin ចូលរួមពិភាក្សាតាមរយៈកម្មវិធី Clubhouse

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com