(សៀមរាប)៖ ការអប់រំដល់កុមារជាគោលបំណងមួយក្នុងចំណោមគោលបំណងសំខាន់ៗរបស់សារមន្ទីរ ជាក់ស្តែងលោកគ្រូ-អ្នកគ្រូនៃសាលាភាសាបារាំងប្រចាំខេត្តសៀមរាប (École Française de Siem Reap) បានដឹកនាំសិស្សានុសិស្សចំនួន ១៩ នាក់មកធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។

សកម្មភាពនេះធ្វើឡើងនៅថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២១ គោលបំណងនៃទស្សនកិច្ចសិក្សានេះ គឺដើម្បីឱ្យកុមារស្វែងយល់អំពីអតីតកាលនៃមនុស្សជំនាន់មុន ក៏ដូចជាសមុច្ច័យដែលកំណាយបានពីស្ថានីយកប់សពកោះតាមាស និងស្ថានីយព្រៃក្មេង។

ក្រៅអំពីការទស្សនាស្ថានីយខាងលើ កុមារបានទទួលចំណេះដឹងថ្មីៗ និងល្អៗក្នុងការប្រើប្រាស់ពាក្យបច្ចេកទេសក្នុងវិស័យបុរាណវិទ្យាជាភាសាបារាំង ព្រមទាំងការអនុវត្តនូវការគូររូបគំនូរជាដើម៕