(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពី ការអនុវត្ដកម្មវិធីត្រីវិស័យ នៅតាមគ្រឹះស្ថានមធ្យមសិក្សា។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងសេចក្ដីណែនាំ បានឲ្យដឹងថា ក្រសួងអប់រំ សហការជាមួយអង្គការសកម្មភាព សម្រាប់ការអប់រំនៅកម្ពុជា (KAPE) បានបង្កើតកម្មវិធីផ្ដល់ប្រឹក្សា តាមប្រព័ន្ធអេឡិច ត្រូនិច «ត្រីវិស័យ» (TreyVisay) ក្នុងគោលបំណងឲ្យសិស្សស្វ័យវាយតម្លៃអំពីបុគ្គលិកលក្ខណៈ មុខរបរ និងឈ្វេងយល់អំពីព័ត៌មានគ្រឹះស្ថានសិក្សា និងទីផ្សារការងារ៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់ក្រសួងអប់រំ៖