(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅម៉ោង៣៖៣០នាទីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីបិទសន្និបាទបូក សរុបការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា សន្និបាទបូកសរុប និងលើកទិសដៅការងាររបស់ក្រសួងមហាផ្ទៃ បានធ្វើឡើងរយៈពេល ៣ថ្ងៃ ពោលចាប់ពីថ្ងៃទី២៣-២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ៕