(បាត់ដំបង)៖ មន្រ្តីសាខាការពារអុ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបងបាន សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញ ដាក់តាំងលក់នៅផ្សារពោធិ៍វង្ស និងផ្ទះលក់គ្រឿងទេសជុំវិញផ្សារ ស្ថិតនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់ នាព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១នេះ បានរកឃើញពពុះសណ្ដែកចំនួន២គីឡូក្រាម (មាន Borax) យកមករក្សាទុកនៅសាខាដើម្បីដុតកំទេចចោលពេលក្រោយ។
លោក ហាក់ សុខរិន ប្រធានសាខាការពារអុ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង បានឲ្យដឹងថា មន្រ្តីជំនាញបានចុះត្រួតពិនិត្យទំនិញនៅក្នុងនិងជុំវិញផ្សារ ខាងលើដោយធ្វើតេស្តបឋមទៅលើពពុះសណ្ដែក ជ្រក់ស្ពៃ ណែមសាច់ត្រី សរសៃគុយទាវ (តូច+ធំ) មីលឿង។ លទ្ធផលទទួលបានរួមមាន៖ ពពុះសណ្ដែកចំនួន០២គីឡូក្រាម (មាន Borax) យកមករក្សាទុកនៅសាខាដើម្បីដុតកំទេចចោលពេលក្រោយ។
លោកបានបន្តថា ជាលទ្ធផល នៃការចុះត្រួតពិនិត្យ បានរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់ និងទំនិញ ខូចគុណភាពពពុះចំនួន២គីឡូក្រាម និងយកមករក្សាទុកនៅសាខា ដើម្បីដិតកម្ទេចចោលនៅពេលក្រោយ។
លោកបានបញ្ជាក់ថា ក្នុងនាមមន្រ្តីជំនាញតែងតែចុះត្រួតពិនិត្យជាប្រចាំលើកាលក់ដូរនៅតាមផ្សារ ផ្ទះល្វែងក្នុងភូមិសាស្រ្តខេត្តបាត់ដំបងរហូតមក និងធ្វើការរឹតបន្តឹង ក្នុងការលក់ដូរទំនិញ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងមានដាក់លាយសារធាតុគីមីជាដើម ព្រមទាំងបានធ្វើការអំពាវនាវ ដល់អាជីវករលក់ដូរត្រូវបញ្ឈប់ជាបន្ទាន់ ក្នុងការលក់ទំនិញទាំងនេះបន្តទៀត និងអំពាវនាវដល់ទាំងអ្នកទិញ និងអ្នកលក់នាំគ្នាទប់ស្កាត់ឲ្យបាន នូវការលក់ទំនិញខូចគុណភាពទាំងនេះបន្តទៀត ព្រោះធ្វើឲ្យមានការប៉ះពាល់សុខភាពប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា៕