(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញបម្រាមបញ្ឈប់ការធ្វើចរាចរណ៍ទោចក្រយានយន្ត (ម៉ូតូ) លើខ្នងកំពែងក្រុងអង្គរធំ ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ តទៅ ក្នុងគោលបំណងថែរក្សា ការពារអភិរក្ស និងលើកតម្លៃជាសកលនៃកំពែងក្រុងអង្គរធំ ក៏ដូចជាដើម្បីចៀសវាងការប៉ះពាល់ជាយថា ហេតុដល់រចនាសម្ពន្ធសំណង់បុរាណ ពិសេសគឺជួយសម្រួលដល់ការងារជួសជុលកំពែងខ្លោងទ្វារតាកាវ ដែលកំពុងអនុវត្តការងារដោយអ្នកជំនាញខ្មែរអាជ្ញាធរជាតិអប្សរា។
នៅក្នុងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា បានបញ្ជាក់អំពីការណែនាំ ២ ចំណុច រួមមាន៖
១៖ ហាមបើកម៉ូតូឡើងលើកំពែងក្រុងអង្គរធំ លើកលែងតែក្នុងករណីមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។
២៖ អនុញ្ញាតការធ្វើដំណើរលើកំពែងក្រុងអង្គរធំសម្រាប់តែអ្នកថ្មើរជើង និងធ្វើដំណើរដោយកង់តែប៉ុណ្ណោះ៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា៖