(ភ្នំពេញ)៖ លោក សំ ពិសិដ្ឋ អាយុ៣៥ឆ្នាំ រស់នៅផ្ទះលេខ៧៨ ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធាភ្នំពេញ បានបាត់លិខិតវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុច្បាប់ដើមមួយទៀត និងមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់។

លោក សំ ពិសិដ្ឋ បានឲ្យដឹងថា លោកបានបាត់វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុច្បាប់ដើម ដែលមានទំហំ១២៨ ម៉ែត្រក្រឡា ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលមានលិខិតផ្ទេរសិទ្ធិកាន់កាប់ក្បាលដីលេខ២៦៩ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៥ ចេញដោយសាលាសង្កាត់ដង្កោ។

ព្រំប្រទល់ ខាងជើងទល់នឹងចំណីផ្លូវលំ, ខាងត្បូងទល់នឹង ឡុក ឆៃស៊ុន, ខាងកើតទល់នឹង ថោង សុវណ្ណារិទ្ធ, ខាងលិចទល់នឹង ដូង សុខសេរី។ វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុច្បាប់ដើម នេះ បាត់ដោយសារចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិ។

លោកសូមធានាអះអាងថា មិនបានយកទៅដាក់ជួល បញ្ចាំ ឬ ធ្វើអំណោយទានទៅអោយជនណាមួយ ពុំមានពាក់ព័ន្ធទំនាស់ ឬ ដីកាហាមឃាត់របស់តុលាការ និងពុំមានពាក់ព័ន្ធដីសាធារណៈ ដែលរដ្ឋបានហាមឃាត់ឡើយ។

បើថ្ងៃក្រោយមានជនណាមកទាមទារ ឬ តវ៉ាថា ដី/ផ្ទះ ខាងលើនេះមិនមែនរបស់លោក, លោកសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់៕