Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខណ្ឌច្បារអំពៅ ចុះបង្ក្រាបករណី ចែកចាយគ្រឿងញៀន ឃាត់ខ្លួនប្តី-ប្រពន្ធ ដកហូតថ្នាំ១០កញ្ចប់

25-02-2016 15:14

(ភ្នំពេញ)៖ លោក ម៉ៅ សឿត អធិការរងនគរបាល ខណ្ឌច្បារអំពៅ ទទួលផ្នែកយុត្តិធម៌ បានឲ្យដឹងថា កម្លាំងនគរបាលរបស់លោក វេលាម៉ោង១១៖​៤០នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចុះទៅបង្ក្រាបករណីចែក​ចាយ​គ្រឿងញៀន មួយកន្លែង ស្ថិតនៅសង្កាត់ព្រែកប្រា ដោយឃាត់ខ្លួនជន​សង្ស័យប្តី-ប្រពន្ធ ២នាក់។

លោក ម៉ៅ សឿត បានបញ្ជាក់ថា ក្រៅពីការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះ កម្លាំងនគរបាលរបស់លោក ក៏បានដកហូតថ្នាំញៀនចំនួន១០កញ្ចប់ ព្រមទាំងសម្ភារសម្រាប់ជក់មួយចំនួន​ទៀតផងដែរ​៕