(ភ្នំពេញ)៖ លោក សំ ពិសិដ្ឋ អាយុ៣៥ឆ្នាំ រស់នៅផ្ទះលេខ៧៨ ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធាភ្នំពេញ និងប្រពន្ធឈ្មោះ ទេព សំបូរ អាយុ៣៧ឆ្នាំ បានបាត់លិខិតវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុច្បាប់ដើម១ និងមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់។

លោក សំ ពិសិដ្ឋ បានឲ្យដឹងថា ចំពោះដី/ផ្ទះ ដែលបាត់នេះមានទំហំ ២១៣ម៉ែត្រក្រឡា ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានក្បាលដីលេខ៧៥០ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ចេញដោយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ដែលមានព្រំប្រទល់ខាងជើងទល់នឹងក្បាលដីលេខ៧៤៩, ខាងត្បូងទល់នឹងក្បាលដីលេខ៧៥១, ខាងកើតទល់នឹងផ្លូវ និងខាងលិចទល់នឹងក្បាលដីលេខ៧៥៤។

លោកថា ដីនេះបានកាន់កាប់បន្តពីឈ្មោះ គឹម សួស្តី និងនាង ព្រំ ស្រីសម្ផស្ស ពិតជាបានបាត់វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលវត្តច្បាប់ដើមពិតប្រាកដមែន និងពិតជាមិនបានយកទៅដាក់ជួល បញ្ចាំ ឬធ្វើអំណោយទានទៅឲ្យជន ណាមួយ ពុំមានពាក់ព័ន្ធទំនាស់ ឬដីកាហាមឃាត់របស់តុលាការ និងពុំមានពាក់ព័ន្ធដីសាធារណៈ ដែលរដ្ឋបានហាមឃាត់ឡើយ។

លោកសូមបញ្ជាក់ថា «បើថ្ងៃក្រោយមានជនណាមកទាមទារ ឬ តវ៉ាថា ដី/ផ្ទះ ខាងលើនេះ មិនមែនរបស់ខ្ញុំបាទ/នាងខ្ញុំនោះ ខ្ញុំសូម ទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់»