BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១០៩លាន ៦៧ម៉ឺននាក់ ស្លាប់ជាង ២លាន ៤១ម៉ឺននាក់ និងជាសះស្បើយជាង ៨៤លាននាក់! (Video inside)
16-02-2021 09:12
(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១០៩,៦៧០,៤៧៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៤១៨,២៥០នាក់ និងជាសះស្បើយឡើងវិញ ៨៤,២០៥,០៨៩នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២៨,៣១៧,៧០៣នាក់ ស្លាប់ចំនួន ៤៩៨,២០៣នាក់ និងជាសះស្បើយចំនួន ១៨,៣៥៦,៦២៥នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១០,៩២៥,៣១១នាក់ ស្លាប់ចំនួន ១៥៥,៨៤០នាក់ និងជាសះស្បើយ ១០,៦៣០,៨៩២នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៩,៨៦៦,៧១០នាក់ ស្លាប់ ២៣៩,៨៩៥នាក់ និងជាសះស្បើយ ៨,៨០៥,២៣៩នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖