(កំពត)៖ ជនជាតិហ្វាំងឡង់ម្នាក់ ត្រូវបានកម្លាំងនគរបាល ជំនាញខេត្តកំពត សហការជាមួយកម្លាំង នគរបាលក្រុងកំពត និងមូលដ្ឋាន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី អ៊ិន ជីវ៉ា ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្តាលប្រឆាំង បទល្មើសខេត្ត ចុះធ្វើការឃាត់ខ្លួន ជនបរទេសម្នាក់ ដែលបានប្រើប្រាស់នូវសារធាតុញៀន (កញ្ឆា) នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចភោជនីយដ្ឋាន «ឌឹ រី វើ ឡជ» ក្បែមាត់ព្រែកកំពង់បាយកំពត ត្រើយខាងលិច ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
ជនសង្ស័យ ឈ្មោះAarnio perttu(ត) ជនសង្ស័យ ឈ្មោះ Aarnio perttu Johannes អាយុ៣៨ឆ្នាំ ជនជាតិហ្វាំងឡង់ជាបុគ្គលិក ធ្វើការនៅភោជនីយដ្ឋានបរទេសខាងលើ។ វត្ថុតាងរឹបអូសបានកញ្ឆា១ចំនួន និងប្រដាប់ប្រដាពាក់ព័ន្ធមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យកំពុងនាំខ្លួន មកសាកសួរនៅស្នងការដ្ឋាននគរបាល ខេត្តកំពត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕