(ស្វាយរៀង)៖ យ៉ាងហោចណាស់ចំការអំពៅមានផ្ទៃដីចំនួន៨០ហិកតា ត្រូវអគ្គិភ័យឆាបឆេះខូចខាតស្ទើទាំងស្រុងដោយគឹសង្ស័យមានជនខិលខូចលួចដុតបំផ្លាញចោល។

បើតាមសមត្ថកិច្ចនគបាលស្រុកស្វាយទាប បានឲ្យដឹងថា ករណីភ្លើងឆេះចំការអំពៅនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀងឆេះអស់ប្រមាណ៨០ហិកតា។

សមត្ថកិច្ចបន្តថា ករណីឆេះចំការអំពៅស្ករ នេះ គឺជារបស់ក្រុមហ៊ុនលោកកុយ សារ៉េន មានទីលំនៅភូមិពពែត ឃុំពពែត ស្រុកស្វាយទាប។ ក្រោយពីប្រជាពលរដ្ឋរាយការណ៍ថា មានភ្លើងឆេះចំការអំពៅសមត្ថកិច្ចបានដឹកនាំកម្លាំងទៅជួយអន្តរាគមន៍ពន្លត់រយៈពេលជាង២ម៉ោងទើបភ្លើងបានរលត់នៅម៉ោង២ និង៣០នាទីរសៀល ដោយភ្លើងឆេះមានទ្រង់ទ្រាយធំពេកមិនអាចគ្រប់គ្រង និងជួយពន្លត់បានម្យាងមេឃមានកំដៅខ្លាំងនិងមានខ្យល់បក់បោកផងទើបឆេះរាលលឿនបែបនេះ។ ក្រោយការពិនិត្យស្ថានភាពរួចសមត្ថកិច្ចដាក់ការសង្ស័យថា ភ្លើងឆេះចំការអំពៅនេះ គឺមានជនខិលខូចលួចដុត។

បច្ចុប្បន្នកងកម្លាំងសមត្ថកិច្ចនគបាលស្រុកស្វាយទាប បានសហការជាមួយកម្លាំងនគរបាលវរការពារព្រំដែន តំណាក់ព្រំដែនមនោរម្យ និងកងយោធពលខេមរភូមិន្ទរ វរការពារព្រំដែនចុះអង្កេតស្រាវជ្រោវ រកមុខសញ្ញាដើម្បីចាប់មកផ្តន្ទាទោសតាមច្បាប់៕