រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ ប្រកាសផ្អាកផ្គត់ផ្គង់ ទឹកនៅតាមផ្លូវ២១៧ (ផ្លូវចំការដូង) ចាប់ពីច្រមុះជ្រូកស្ទឹងមានជ័យ ដល់រោងចក្រស្រាបៀរកម្ពុជា
25-02-2016 14:27
(ភ្នំពេញ)៖ រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ប្រកាសផ្អាកផ្គត់ផ្គង់ទឹក នៅតាមលំនៅដ្ឋាន របស់ប្រជាពលរដ្ឋលើផ្លូវ២១៧ (ផ្លូវចំការដូង) កែងនឹងផ្លូវ៤០D (ផ្លូវច្រកចូលទួលពង្រ) ចាប់ពីច្រមុះជ្រូកស្ទឹងមានជ័យ ដល់រោងចក្រស្រាបៀរកម្ពុជា នៅម៉ោង៩យប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ដល់ម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦។
យោងតាមលិខិតរបស់រដ្ឋាករទឹក ផ្ញើជូនអភិបាលខណ្ឌដង្កោ ដែល Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកុម្ភៈនេះ បានបញ្ជាក់ថា មូលហេតុដែលផ្អាកផ្គត់ផ្គង់ទឹក នៅតំបន់ខាងលើនេះ ដោយសាររដ្ឋាករទឹកត្រូវបញ្ចាប់គម្រោង អនុវត្តបញ្ចប់លើការងារ ភ្ជាប់នាឡិកាទឹកទំហំ៣៥០មីល្លីម៉ែត្រ នៅផ្លូវកែងខាងលើនេះ៕