(បន្ទាយមានជ័យ)៖ ដើម្បីចូលរួមចែករំលែកនៃសេចក្តីស្រលាញ់ នៅព្រឹកថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២១ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកស្វាយចេក ព្រមទាំង ក្រុមការងារ និង លោក លឿង សុភក្តិ អភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការនៃគណបក្សស្រុកស្វាយចេក បានចូលរួមជួបសំណេះសំណាល និងប្រកាសសមាសភាព ប្រធាន អនុប្រធាន និង សមាជិក ខេត្ត ស្រុក ឃុំ ភូមិ និងបាន នាំយកអំណោយរបស់លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ហេម ចិត្តា មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ជូនក្រុមការងារមានថវិកាចំនួន ២.៥០០.០០០រៀល។
ក្រុមប្រឹក្សាឃុំ ១៥០ ០០០រៀល
សសយក ១៥០ ០០០រៀល
លោក មេភូមិ ៦ភូមិ ៦០០ ០០០រៀល
ឧបត្ថម្ភមណ្ឌលសុខភាព ៥០០ ០០០រៀល
ឧបត្ថម្ភថ្លៃខោអាវប្រជាការពារ ៤២០ ០០០រៀល ជូនប្រជាការពារ២២នាក់ ម្នាក់ៗថវិកា ១៥ ០០០រៀល និងខោអាវមួយកំប្លេរ នៅឃុំសារង្គ ស្រុកស្វាយចេក។
ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការ ក៏បានពាំនាំសេចក្តីសួរសុខទុក្ខ និងនឹករលឹក ពីសំណាក់នាយឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោក ជំទាវ និង លោក អ៊ុ រាត្រី ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ សមាជិក សមាជិការ ទាំងអស់ ជួបពុទ្ធពរទាំងប្រាំប្រការ ជាពិសេសជៀសឱ្យឆ្ងាយពីជម្ងឺកូវីដ ១៩។
ក្នុងនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារប្រឆាំងជំងឺកូវីដ_១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕