Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តដឹកអេតចាយ បង្កប់ឈើក្រញូងពីក្រោម ត្រូវកម្លាំងនគរបាល ចុះបង្ក្រាបនៅខេត្តត្បូងឃ្មុំ

25-02-2016 13:11

(ត្បូងឃ្មុំ)៖ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានប្រាប់ Fresh News នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ បានបង្ក្រាបរថយន្តដឹកជញ្ជូនឈើក្រញូង ដែលបង្កប់នៅខាងក្រោម អេតចាយមួយគ្រឿង នៅច្រករបៀងដូង នៃប៉ុស្តិ៍បេង ក្រោមវរៈព្រំដែន៦១៧។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន ស្តីអំពីរថយន្តមួយគ្រឿងដឹកអេតចាយ មានបង្កប់ឈើក្រញូងពីក្រោម ពេលនោះលោកបានបញ្ជាឲ្យកម្លាំងនគរបាល សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅបង្ក្រាបបានភ្លាមៗតែម្តង។ ក្រោយបង្ក្រាបរួចហើយ ទាំងរថយន្ត និងឈើក្រញូង ត្រូវបាននាំយកទៅធ្វើការវាស់វែង ដើម្បីឲ្យដឹងពីចំនួន៕