(ភ្នំពេញ)៖ ដោយយោងទៅលើឃ្លីបវីដេអូ ស្តីពីករណីឃាតកម្ម ដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម អាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវដល់សាធារណៈជន ទាំងឡាយណា ដែលបានឃើញឬស្គាល់ឬមានដំណឹងរបស់ជនសង្ស័យ សូមរាយការណ៍ មកកាន់មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានទូរស័ព្ទលេខ (សមត្ថកិច្ចសូមធានា រក្សាការសម្ងាត់ជូន!)៖

- 012 383 383
- 012 66 77 98
- 017 81 81 71

ដោយឡែកចំពោះបក្ខពួក ដែលបានចូលរួមធ្វើសកម្មភាពជាមួយជនដៃដល់ សូមចេញមុខសារភាពនោះនឹងទទួលបានការសម្រាលទោសពីច្បាប់៕