(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងកង យោធពលខេមរភូមិន្ទ និជាមេបញ្ជាការកងទ័ពជើងគោគ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ឯក អេឌូអាណូ អាណូ (EDUARDO M.ANO) មេបញ្ជាការកងទ័ពជើងគោគ ប្រទេសហ្វីលីពីន នៅបញ្ជាការដ្ឋានកងទ័ពជើងគោក រាជធានីភ្នំពេញ ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២ លើវិស័យយោធា។
សូមជម្រាបថា គណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ព នៃប្រទេសហ្វីលីពីនដឹកនាំដោយឧត្តមសេនីយ៍ឯក អេឌូអាណូ អាណូ (EDUARDO M.ANO) មេបញ្ជាការកងទ័ពជើងគោគ ប្រទេសហ្វីលីពីន បានអញ្ជើញមកបំពេញដំណើទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០១៦៕