ភាពញៀនគ្រឿងញៀន ជាជំងឺខួរក្បាលអាចព្យាបាលបាន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែកុម្ភៈ៖ បង្ក្រាប០៣ករណី ឃាត់ខ្លួន ០៧នាក់
12-02-2021 17:45
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ០៣ករណី ក្នុងនោះ ករណីប្រើប្រាស់ ០២ករណី, ជួញដូរ ០១ករណី និងឃាត់ខ្លួនជនសង្ស័យ ៧នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ២៤៩ករណី ឃាត់មនុស្ស ៦០៨នាក់ (ស្រី ២៤នាក់)៕