(អាមេរិក)៖ លោក Ben Saunders អ្នកការទូតតំណាងរថយន្តប្រណិតម៉ាក Land Rover និងជាអ្នកកំពូលផ្សងព្រេងដែនដីប៉ូល បានផ្លាស់ប្តូរស្បែកជើងទឹកកករបស់គាត់ មកបើកបរ រថយន្ត Range Rover Sport SVR នៅលើដងផ្លូវទឹកកកក្នុងរង្វង់ប៉ូលអាទីក (artic) ខាងជើង។
ខ្សែភាពយន្តថ្មីមួយ ចេញផ្សាយដោយក្រុមហ៊ុនរថយន្ត Land Rover បង្ហាញនូវដំណើរផ្សងព្រេងដ៏អស្ចារ្យ នៃការបើកបរលើ ផ្ទាំងទឹកកក របស់អ្នកបើកបរជំនាញ និងសាមញ្ញទាំងឡាយ នៅតំបន់ Arjeplog ប្រទេសស៊ុយអែត។ ស្របតាមការណែនាំ អ្នកបង្ហាត់ជំនាញរបស់ Land Rover Experience និងជើងឯកផែ្នកប្រណាំង Minna Sillankorva លោក Ben Saunders បានតសូ៑ជំនះរាល់ឧបសគ្គ នៃការបើកបរលើផ្ទាំងទឹកកកដ៏ស្វិតស្វែងជាមួយឥទ្ធិពលរថយន្ត Range Rover Sport SVR ម៉ាស៊ីន V8 កំលាំង 550PS គួរអោយរំជើបរំជួល។
លោក Mike Cross នាយកវិស្វករជាន់ខ្ពស់របស់ក្រុមហ៊ុនរថយន្ត Land Rover បានឲ្យដឹងថា«យើងមានមោទនភាពជាខ្លាំងលើ រថយន្តយើងខ្ញុំ ដែលពោរពេញដោយថាមពល និងសមត្ថភាពខ្ពស់សំរាប់ការបើកបរលើគ្រប់ស្ថានភាពផ្លូវ ទាំងក្នុងអាកាសធាតុក្តៅ និងត្រជាក់។ Range Rover Sport SVR ជាប្រភេទរថយន្តដែលមានឥទ្ធិពលបត់បែនខ្ពស់បំផុត ដែលលាតត្រដាងនូវថ្វីដៃ និងទេពកោសល្យជំនាញកំរិតខ្ពស់ របស់យើងខ្ញុំ»។
Range Rover Sport SVR គឺជារថយន្តដែលមានល្បឿនលឿន និងមានកំលាំងខ្លាំងបំផុត ក្នុងត្រកូល Land Rover ដែលបង្កើន សន្ទុះល្បឿនពី 0-60 ម៉ាយ (ប្រហែលនឹង 0-96 គីឡូម៉ែត) ត្រឹមកំឡុងតែ 4.5 វិនាទីប៉ុណ្ណោះ។ នេះគឺជាម៉ូដែលដំបូងគេបង្អស់ ដែលបានបំពាក់នូវបច្ចេកវិទ្យាពិសេសរបស់កំណត់សំគាល់ SVR ដូចជាកំលាំងម៉ាស៊ីនខ្លាំង សមត្ថភាពខ្ពស់នៅលើផ្លូវរអិល ឫផ្លូវទឹកកក ប្រព័ន្ធបូមការពារក្រឡាប់ក្នុងស្ថានភាពផ្លូវកោងខ្លាំងជាដើម ហើយបច្ចេកវិទ្យាពិសេសទាំងនេះនឹងត្រូវបានអនុវត្តលើ ម៉ូដែល Land Rover និង Jaguar ទាំងអស់ទៅថ្ងៃអនាគត។
លោក Ben Saunders ដែលជាអ្នកដឹកនាំបេសកម្មទាំងប៉ូលខាងជើងនិងខាងត្បូង បានកត់សំគាល់ថា «ខ្ញុំពិតជាមានថ្ងៃដ៏វិសេស អស្ចារ្យមួយជាមួយការបើកបរលើកដំបូងរបស់ខ្ញុំនៅលើផ្លូវទឹកកកដោយប្រើប្រាស់រថយន្តកង់បួន បច្ចេកវិទ្យានិងឥទ្ធិពលរបស់ រថយន្ត Range Rover Sport SVR ពិតជាអស្ចារ្យខ្លាំងណាស់ ហើយលំនឹងរបស់រថយន្តពេលបត់បែនខ្លាំងលើស្ថានភាពផ្លូវរអិល ពិតជានឹកស្មានមិនដល់និងគ្មានគូប្រៀប»។
ចំណែកឯនៅកម្ពុជាយើងវិញ ប្រិយមិត្តអាចទទួលយកបទពិសោធន៍ដ៏វិសេសនេះ ដោយទំនាក់ទំនងមកក្រុមហ៊ុន អ អិម អេ ដើម្បីស្វែងយល់ពីការបើកបរសាកល្បង និងជាវរថយន្តទំនើបម៉ាក Land Rover៕
ទំនាក់ទំនងព័ត៌មានបន្ថែមៈ
ក្រុមហ៊ុន RMA Cambodia, នាំចូល និងចែកចាយផ្តាច់មុខរថយន្ត Jaguar និង Land Rover
អគារតាំងលក់រថយន្តៈ #264A មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទទំនាក់ទំនងៈ +855 (0) 70 999 111/ +855 (0) 70 999 222/ +855 (0) 23 888 811
jaguarcambodia.com Facebook: Jaguar Cambodia
landrovercambodia.com Facebook: Land Rover Cambodia