(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើតគណៈកម្មារអន្តរក្រសួង ដើម្បីដឹកនាំ សម្របសម្រួល និងជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មី ខ្នាត់តំបន់ នៅខេត្តមណ្ឌលគិរី។ នេះបើយោងតាមសេចក្តីសម្រេច ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសាងសង់អាកាសយានដ្ឋានខ្នាតតំបន់មួយ នៅក្នុងខេត្តមណ្ឌលគិរី។ អាកាសយានដ្ឋាននេះ ត្រូវបានអនុញ្ញាតឱ្យសាងសង់ដោយក្រុមហ៊ុន Powerchina International Group។
ខេត្តមណ្ឌលគិរី ជាខេត្តភូមិភាគឦសាន ដែលមានសក្តានុពលខ្ពស់លើផ្នែកទេសចរណ៍ និងកសិកម្ម។ រាជរដ្ឋាភិបាល ធ្លាប់បានកំណត់ខេត្តតំបន់ភូមិភាគឦសានជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន៖