(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា និង សភាមុខរបរ និង មីក្រូសហគ្រាសកម្ពុជា បានរៀបចំកិច្ចពិភាក្សាស្តីពី «កិច្ចសហប្រតិបត្តិការណ៍រវាងស្ថាប័ននិងស្ថាប័ន» នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅរាជបណ្ឌិត្យសភាកម្ពុជា។
កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមអធិបបតីភាពលោក សុន គន្ធរ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកសហគ្រាសតូច និងមធ្យម និងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅរាជបណ្ឌិត្យសភាកម្ពុជា។
កិច្ចពិភាក្សានេះ ក្នុងគោលបំណង ដើម្បីចែករំលែកព័ត៌មានគ្នា ទៅវិញទៅមក រវាងកិច្ចការរបស់សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងកិច្ចការរបស់រាជបណ្ឌិត្យ សភាកម្ពុជា ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំង០២ ជួយដល់អាជីវករ និងមីក្រូសហគ្រាសក្រៅប្រព័ន្ធ ដែលកំពុងប្រឈមបញ្ហានានា ក្នុងដំណាក់កាលកូវីដ និងនៅថ្ងៃអនាគត។
កិច្ចពិភាក្សា បានសម្រេចដូចខាងក្រោម៖
១៖ បន្ទាប់ពីស្វែងយល់ពីប្រវត្តិ តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងចក្ខុវិស័យនៃស្ថាប័នទាំងពីរ កិច្ចពិភាក្សាយល់ឃើញថា ស្ថាប័នទាំងពីរ អាចសហការគ្នា សិក្សាស្វែងយល់ពីបញ្ហាប្រឈម ដែលប្រជាពលរដ្ឋកំពុងជួបប្រទះ និងរួមចំណែកផ្តល់អនុសាសន៍ ជូនរាជរដ្ឋាភិបាល។
២៖ បង្កើតក្រុមការងាររៀបចំ សេចក្តីព្រាងអនុស្សារណៈយោគយល់គ្នា រវាងស្ថាប័នទាំងពីរ ដែលអាចនឹងចុះហត្ថលេខា ក្នុងពេលវេលាសមស្រប។
៣៖ រៀបចំក្រុមការងារបច្ចេកទេស លើវិស័យអាទិភាពមួយចំនួន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការគ្នានាពេលអនាគត៕